• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់សួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅស្រុកកណ្តៀង

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះសរុបចំនួន៤៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៨ខ្នង ស្ថិតនៅ ឃុំភារីមានជ័យនិងឃុំស្វាយរំពា ស្រុកបេសដ្ឋ។ក្នុងឱកាសសំណេះសំណាល នេះ លោកវេជ្ជ. បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វ៉ី សំណាង

ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយសម្តេចតែងតែបានណែនាំជានិច្ចដល់គ្រប់ស្ថាប័នតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នពីការរីករាលដាលការឆ្លងជំងឺកូវីដ-១៩ ជំងឺឈីក និងជំងឺគ្រុនឈាម ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏កាកបាទក្រហមកម្ពុជានៅតែបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ពណ៌សម្បុរ ឬពូជសាសន៍អ្វីឡើយ ស្របតាមពាក្យស្លៀកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល។

លោកវេជ្ជ.បានជម្រាបថាអំណោយមនុស្សធម៌ទាំងនេះគ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានមួយរយៈពេលតែប៉ុណ្នោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីន១កេស ត្រីខ១០កំប៉ុង ប្រេងឆារ១ដប ទឹកដោះគោ ១កំប៉ុង ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង១ធុង និងថវិកា ២ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋដែលទទួលបានផ្ទះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ប្រេងឆា១ដប ទឹកដោះគោ ១កំប៉ុង ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ នំធុង១ធុង ឃីត ១ កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ៕