• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់សួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅស្រុកកណ្តៀង

នៅព្រឹកថ្ងៃសុក្រ​ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈ​កម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៧៥គ្រួសារ នៅក្នុងបរិវេណវត្តរាំងទិល ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន ​រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ពោលគឺ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។​ ជាពិសេសក្នុងពេលដែលពិភព​លោក​កំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេចបាន យកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅគ្រប់មូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការ ប្រកបរបរទទួលទានប្រចាំថ្ងៃ។

ឯកឧត្តមបានជម្រាបថាអំណោយមនុស្សធម៌ទាំងនេះគ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានមួយរយៈពេលតែប៉ុណ្នោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំប្រកបមុខរបរដើម្បីទ្រទ្រង់ជីវភាពឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

សូមបញ្ជាក់ថាអំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកសុីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល៕