• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមវត្តមាន ឯកឧត្តម  ងួន  រតនៈ អនុប្រធាន កិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការនិងមានការអញ្ចើញចូលរួមមានពីសំណាក់សមាជិកសមាជិកា គណៈកម្មា ធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន២៥រូប។ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់

ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានៅក្នុងឆមាសទី១ឆ្នាំ ២០២០នេះសាខា សម្រេចបានក្នុងវិស័យស្នូលទាំង៤ ក្នុងនោះរួមមានទី១.ការងារគ្រប់គ្រងគ្រោះមហន្តរាយទី ២.ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ទី ៣.ការងារលើកកម្ពស់ គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ និងទី ៤ ការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍធនធាន ដែលលទ្ធផលទាំងនេះបានឆ្លើយតបគ្រោះមហន្តរាយដោយក្នុងនោះសាខាបានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋសរុបបានចំនួន២,២០២ គ្រួសារ ( កើន២៦២គ្រួសារ ប្រៀបធៀបឆ្នាំ២០១៩) ឆមាសទី១នេះ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំនាឱកាសនោះ  ឯកឧត្តមងួន  រតនៈ បានវាយតម្លៃខ្ពស់ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានសហការល្អ ក្នុងការអនុវត្តតួនាទីភារកិច្ចទទួលបានលទ្ធផលល្អ  និងបន្តកៀរគរសប្បុរសជនជាតិ អន្តរជាតិ ដើម្បីចូលរួមជាវិភាគទានទ្រទ្រង់សកម្មភាពសាខា ក្នុងការជួយប្រជាជនងាយរងគ្រោះ ដែលកំពុងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួបនូវគ្រោះមហន្តរាយផ្សេងៗទៀត ។

កិច្ចប្រជុំក៏បានដាក់ទិសដៅបន្ត ជំរុញការងារអភិវឌ្ឍន៍សាខា និងអនុសាខាបង្កើនសកម្មភាពការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងការងាររដ្ឋបាលនិងហិរញ្ញកិច្ច ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ និងការពិនិត្យតាមដានវាយតម្លៃ របាយការណ៍ របស់អនុសាខា ដោយមានផែនការសកម្មភាពមួយជាក់លាក់ និងសាខាមានប្រព័ន្ធពិនិត្យតាមដានវាយតម្លៃនិងរបាយការណ៍ដែលមានប្រសិទ្ធភាពនិងទៀងទាត់៕

ក្នុងឱកាសនោះដែរ ឯកឧត្តម បានប្រគល់ក្រណាត់កាត់អាវជូនសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាដើម្បីកាត់ឯកសណ្ឋានសម្រាប់បំពេញបេសកម្មមនុស្សធម៌ជូនប្រជាពលរដ្ឋ។