• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង

ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខា និងសហការី បានចុះប្រគល់លំនៅឋានចំនួន ១ខ្នង សង់ពីបេតុងប្រក់ស័ង្គសីមានទំហំ (៤ម៉ែត្រ x ៥ម៉ែត្រ ) ដោយចំណាយថវិកាសាងសង់សរុប ៣,៥០០ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះគ្រួសារទីទ័លក្រឈ្មោះ អ៊ីម អឿន អាយុ ៦៣ ឆ្នាំ រស់នៅជាមួយប្រពន្ធ មានជំងឺប្រចាំកាយដូចគ្នា ក្នុងភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​

ពីសម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជនងាយរងគ្រោះ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដោយកី្តនឹករឭក ។ លោកនាយកសាខាបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិតិ្តព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានទទួលការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ពិសេសការងារអភិវឌ្ឍស្ថាប័ន អភិវឌ្ឍធនធាន និងការកសាងធនធានមនុស្ស ធ្វើឲ្យកាកបាទក្រហមកម្ពុជាមានកម្លាំងគាំទ្រកាន់តែច្រើន និងមានលទ្ធភាពក្នុងការឆ្លើយតបចំពោះតម្រូវការរបស់គ្រួសារងាយរងគ្រោះ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា។ នៅក្នុងពិធីប្រគល់ផ្ទះនេះ សាខាក៍បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារងាយរងគ្រោះរួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី១កេស , ទឹកសុទ្ធ ១កេស , ត្រីខ ១យួរ , ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ១យួរ , ទឹកអាល់កុល ១ដប , ម៉ាស់ ១០បន្ទះ , អាវយឺត៥ និងថវិកាចំនួន ២០ម៉ឺនរៀល ។

បន្ទាប់មកក្រុមការងារបានបន្តដំណើរចុះសួរសុខទុក្ខដល់គ្រួសារទីទ័លក្រ ១គ្រួសារទៀត ឈ្មោះ សំ ឡៃហ៊ាង ភេទស្រី អាយុ ៣០ឆ្នាំ ( ប្តីមានជំងឺប្រចាំកាយ ) រស់នៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ។ អំណោយបានផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម , មី ១កេស ,ទឹកសុទ្ធ ១កេស , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ទឹកអាល់កុល ១ដប និងថវិកាចំនួន ១២ម៉ឺនរៀល ៕