• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះជួយសាងសង់ផ្ទះជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍នៅភូមិ១ ឃុំពាមក្រសោប

នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា បាន ដឹកនាំកម្លាំងអ្នក ស្ម័គ្រចិត្ត យុវជនកក្រក រួមជាមួយអាជ្ញាធរមូលដ្ឋាន បាន ចុះជួយសាងសង់ផ្ទះជាអំណោយរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង ជូនគ្រួសារស្ត្រីមេម៉ាយរស់នៅជាមួយមេរោគអេដស៍

ជួបការលំបាក ១គ្រួសារឈ្មោះ អ ច ថ អាយុ ៣៩ឆ្នាំ មានកូន០៣នាក់ ស្រី២នាក់ ក្នុងបន្ទុក នៅភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមាខេត្តកោះកុង ។ គម្រោងសង់ផ្ទះមួយខ្នងប្រក់ហ្វីប្រូស៊ីម៉ង់ទទឹង ៤ ម៉ែត្រ និង បណ្តោយ ៨ ម៉ែត្រ នេះត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ជួយ ជា សកម្មភាពមនុស្សធម៌និងឧបត្ថម្ភជាសម្ភារ : សំណង់ ។

លោក ឡុច ភិរ័ក្ស នាយករងសាខា បានអោយដឹងថា ព្រោះ ទឹកចិត្ត អាណិតអាសូរ គ្រួសារ ស្ត្រីម៉េម៉ាយជួបការលំបាកដូចនេះទើបលោកជំទាវ មិថុនា ភូ ថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប នឹងបានជំរុញអោយមានការកសាងផ្ទះមួយខ្នងនេះឡើងដើម្បីលើកកម្ពស់ជីវភាពស្ត្រីម៉េម៉ាយរស់នៅជាមួយមេរោគអេដស៍កំពុងជួបការលំបាកដោយមិនបោះបង់នរណាម្នាក់ចោលនោះទេ ។

ក្រុមការងារបានបន្ថែមទៀតថានៅពេលសាងសង់រួចរាល់សាខាកក្រកខេត្តកោះកុងនឹងររៀបចំប្រគល់ជូនគ្រួសារពួកគាត់នៅពេលវេលាសមស្របខណៈបច្ចុប្បន្នកំពុងសាងសង់ជិតរួចរាល់ ។ ចំណែកលោកស្រី អ ច ថ ដែលមានវ័យ៣៩ ឆ្នាំ រួមនឹងកូនៗ ពិតជាមានក្តីរីករាយយ៉ាងខ្លាំងរហូតទប់ទឹកភ្នែក លែងជាប់គ្រាដែលបានឃើញក្រុមការងារចុះជួយលើកដាក់គ្រឿងសំណង់សង់ផ្ទះដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ។

ស្ត្រីជាមេគ្រួសារ និងជាស្ត្រីម៉េម៉ាយផងទៀតនោះក៏ថ្លែងអំណរអរគុណដល់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងសមាជិក សមាជិកា គណៈកម្មាធិការសាខា និងអាជ្ញាធរ ពាក់ព័ន្ឋពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានធ្វើអោយដល់គ្រួសាររបស់ពួកគាត់មានក្តីសង្ឃឹមក្នុងការរស់នៅ និងស្នាមញញឹមជាថ្មីឡើងវិញ ។