• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមចុះសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅសង្កាត់បឹងកុក

សាខាកក្រកខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤  ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ទូច ឆៃ នាយកសាខា  រួមដំណើរដោយលោកស្រី ឈិត ណារី ប្រធានអនុសាខាក្រុង ក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនលោកយាយ សាំង យុន  អាយុ ៩៤ ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាជនចាស់ជរាគ្មានទីពឹង ក្នុងគ្រួសារជនពលី

សព្វថ្ងៃរស់នៅក្នុងបន្ទុក កូនស្រីមេម៉ាយទុរគត ដែលមានវ័យចាស់ហើយខ្វះខាតជីវភាពស្រាប់ ។

លោកនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេស ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែខ្វល់ខ្វាយគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋជួបលំបាក ជនងាយរងគ្រោះ ជនចាស់ជរាគ្មានទីពឹង ដោយមិនរើសអើង ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា ស្របតាមទិសស្លោក “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។

លោក ទូច ឆៃ បានសំណូមពរដល់លោកយាយ សូមខិតខំថែទាំសុខភាពខ្លួនឯងអោយបានល្អ  រស់នៅត្រូវមានអនាម័យ ពិសេស អនុវត្តអោយបានខ្ជាន់ខ្ជួនតាមសារអប់រំ របស់ក្រសួងសុខាភិបាល ជៀសអោយផុតពីការឆ្លងនៃជម្ងឺកូវីដ១៩ ដ៏កាចសាហាវ នេះ ។

អំណោយ ផ្តល់ជូនលោកយាយ សាំង យុន  រួមមាន៖ អង្ករ ២៥ គក្រ , មី ១កេស , ទឹកត្រី១យួរ,  ទឹកស៊ីអ៉ីវ១យួរ,   ត្រីខ ១យួរ , ឃីត ១  និង ថវិកាចំនួន ២០០,០០០ រៀល ។