• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យទទួលទេយ្យទានពីព្រះក្នុងខេត្តចំនួន ៩ វត្ត

សាខាខេត្តឧត្តរមានជ័យៈនាល្ងាចថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង ១៧.២០នាទី ឯកឧត្តម ប៉ែន កុសល្យ ប្រធាន គណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានឆ្លៀតពេលដ៏មមាញឹក ផ្តល់កិត្តិយសអញ្ជើញមក ទទួលការចូលរួមសទ្ធាក្នុងចលនាមនុស្សធម៌ ៨ ឧសភា ឆ្នាំ២០២០ ជាថវិកា និងសម្ភារៈ ពីមន្ត្រី បុគ្គលិក មន្ទីរធម្មការ និងសាសនា និងព្រះសង្ឃចំនួន០៩ វត្តក្នុងខេត្តឧត្តរមានជ័យ។មានមតិសំណេះសំណាលទៅកាន់ព្រះសង្ឃ និងអ្នកចូលរួមក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ

ប្រធានគណៈកម្មាធិការសាខាបានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ មន្ទីរ ធម្មការ និងសាសនាខេត្តព្រះគ្រូចៅអធិការវត្តទាំង០៩ និងពុទ្ធបរិស័ទដែលជាម្ចាស់ទានក្នុងការចូលរួម ចំណែកជាមួយកាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌នេះ។ ឯកឧត្តម បានសន្យាថានឹងយក ទាន ទាំងអស់នេះទៅផ្តល់ជូនឲ្យបានដល់ដៃប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ និងគ្រួសារទីទ័លក្រពិត ប្រាកដ។

សម្ភារៈដែលសាខាទទួលបានរួមមានៈ

អង្ករ ១៥ការុង   មី១២កែស  ទឹកស៊ីអ៊ិវ និងទឹកត្រីចំនួន ០៩យួរ    ភេសជ្ជៈចំនួន  ១១កែស

ទឹកសុទ្ធចំនួន៥៣យួរ    តែចំនួន១០០កញ្ចប់ ថវិកាសរុបចំនួន  ៣,៨១០,០០០រៀល (បីលានប្រាំបីរយដប់ពាន់រៀល)។