• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រគល់អាវពោងជូនអនុសាខា

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញសំណេះសំណាលក្នុងពិធីប្រគល់ ទទួល អំណោយមនុស្សធម៌ជាអាវពោងសុវត្ដិភាព ចំនួន ២០០ អាវ សម្រាប់ប្រតិបត្តិករដែលពាក់ព័ន្ធ និងប្រតិបត្តិការលើផ្ទៃទឹក ត្រៀមបំរុងក្នុងរដូវវស្សា ទឹកជំនន់ ជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ពេលគ្រោះទឹកជំនន់ ដែលក្នុងនោះរួមមាន ៖

១ អនុសាខា កក្រក ស្រុកកំពង់ត្រឡាច

២ អនុសាខា កក្រក ស្រុកជលគិរី

៣ អនុសាខា កក្រក ស្រុកកំពង់លែង

៤ អនុសាខា កក្រក ស្រុកបរិបូណ៌

៥ អនុសាខា កក្រក ស្រុករលាប្អៀរ (សុទ្ធតែជាអនុសាខាដែលនៅជាប់តំបន់ផ្ទៃទឹក ទទួលបាន ៨អាវ ក្នុងមួយអនុសាខា)

៦ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ (លេខាធិការដ្ឋាន)

៧ តំបន់ប្រតិបត្តិការសឹក

៧ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត (២ទីតាំង)

៨ ស្នងការដ្ឋាននគរបាលខេត្ត (១៧ទីតាំង)

៩ មណ្ឌលសុខភាព ដែលនៅលើផ្ទៃទឹក (៧ទីតាំង)

១០ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២ទីតាំង)

១១ មន្ទីរធនធានទឹក និងឧតុនិយម (២ទីតាំង) ៕

ក្នុងនោះឯកឧត្តមប្រធានកិត្តិយសសាខាបានក៏បានធ្វើការផ្ដាំផ្ញើដល់ អនុសាខា ក៏ដូចជាមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ÷

១ យកទៅប្រើប្រាស់ក្នុងបុព្វហេតុមនុស្សធម៌

២ ប្រើប្រាស់ក្នុងក្របខ័ណ្ឌស្ថាប័ន

៣ ត្រូវមានផែនការត្រៀមបំរុងជាមុន ។

ចំណែកអាវពោងដែលនៅសល់ គឺទុកសម្រាប់ជួយដល់សិស្សានុសិស្សដែលសិក្សានៅសាលាលើផ្ទៃទឹក ៕