• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលទេយ្យទានពីព្រះសង្ឃមេគុណខេត្ត

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា  បានដឹកនាំក្រុមប្រតិបត្តសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ ព្រះមេគណខេត្តកោះកុង ព្រះគ្រូចៅអធិការវត្តជោត្តញ្ញាណ និងជាអនុប្រធានកិត្តិយសាខា  ។ មានសង្ឃដីកានាឱកាសនោះ ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ  មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍នោះដែរ លោកឈួន យ៉ាដា នាយកប្រតិបត្តសាខា ក៏បានពាំនាំប្រសាសន៍របស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា  ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់ព្រះព្រហ្មសិរីញ្ញាណ ហេង សំបូរ  និង ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ជោត្តញ្ញាណ ក្នុងការយកព្រះទ័យទុកដាក់ ប្រទាន នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ  នេះ សបញ្ជាក់ ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលមាន៖ អង្ករ ២០០គក្រ ទឹកត្រី១៥កេស កន្ទេល៧ កំសៀវទឹក៧ ខ្ទះឆា៥ ឆ្នាំងសម្ល៣ ចានកាធុនដែក១២ និងភួយ១៤ ។