• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ


នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ព្រះជន្មាយុ៨៤យាងចូល៨៥ព្រះវស្សា ត្រូវបានប្រារព្ធឡើង នៅក្តីត្នោត ស្ថិតឃុំស្រែថ្មី ស្រុករលាប្អៀរ  ក្រោមវត្តមានឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងលោកជំទាវ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានកិត្តិយស ឯកឧត្តមលោកជំទាវ ប្រធាន អនុប្រធានគណ:កម្មាធិការសាខា ឯកឧត្តម  លោកជំទាវ ប្រធាន

អនុប្រធានគណ:កម្មាធិការសាខា ឯកឧត្តម ធានក្រុមប្រឹក្សាខេត្ត គណៈ:អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជាវិញខេត្ត មន្ត្រីរាជការ  ព្រះមេគណខេត្ត  ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងសរុប៩៦អង្គ/នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសារថ្វាយព្រះពរដោយមានខ្លឹមសារថាៈទូលបង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុតនៃទិវាប្រារព្ធពិធីចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងពេលនេះ។ ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេរបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និង វត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះបរមរតនកោដ្ឋ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់និងអភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះសុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មវស្សាយឺនយូរ  និង ទ្រង់បំពេញព្រះរាជកិច្ចក្នុងព្រះនាមជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ទទួលបានព្រះមហាជោគជ័យ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះវររាជមាតានៃប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍តទៅ។

នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តកដល់សម្តេចម៉ែ រាប់បាតប្រគេនព្រះសង្ឃចំនួន

៩អង្គ, ប្រគេនបច្ច័យ១លានរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកផ្លែឈើ១កេស, ទឹកសុទ្ធ១កេសដល់ព្រះមេគណខេត្តកំពង់ឆ្នាំង, ប្រគនបច្ច័យ១.៤០០.០០០រៀល អង្ករ១២៥គីឡូក្រាម មី៥កេស ត្រីខ៥០កំប៉ុង ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេសដល់ព្រះចៅអធិការវត្តក្តីត្នោត និង ចែកជូនក្រណាត់ស១ដុំនិងថវិកា២ម៉ឺនរៀលក្នុងម្នាក់ៗដល់យាយជីតាជី១៦នាក់ផងដែរ៕