• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចុះពិនិត្យបច្ចេកទេសការសាងសង់អណ្ដូងស្នប់នៅស្រុកចំនួន២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា  ឆ្នាំ២០២០នេះ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង  រួមជាមួយមន្រ្តីបានចុះពិនិត្យបច្ចេកទេស  តាមដានដំណើរការសាងសង់អណ្ដូងស្នប់របស់ ក្រុមហ៊ុន ដែលទទួលម៉ៅការបន្តពីសាខាជំហានទី២  ឆ្នាំ២០២០  ចំនួន១៤អណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និង ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់រួមមានស្រុកសៀមប៉ាងចំនួន៦អណ្តូងនិងស្រុកថាឡាបរិវ៉ាត់

ចំនួន៨អណ្តូង ។ប្រជាពលរដ្ឋទទួលផលពីអណ្តូងស្នប់ទាំងអស់មានទឹកចិត្តសប្បាយរីករាយជាខ្លាំងដែលបានទទួល សមិទ្ធផលថ្មីមានទឹកស្អាតសម្រាប់ប្រើប្រាស់  និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងគិតគូរសុខទុក្ខប្រជាពលរដ្ឋយកសុខទុក្ខរបស់ប្រជាពលដ្ឋជាសុខទុក្ខរបស់សម្តេចផ្ទាល់ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយរស់ជ្រកក្រោមដំបូលនៃម្លប់ សន្តិភាព  ។