• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលថវិកាពីសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តមសន្តិបណ្ឌិត  សុខ  ផល   ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំយកថវិកាសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួនប្រាក់រៀល ៣៩,៣៥០,០០០រៀលនិងប្រាក់ដុល្លារ២០,៥៨០ដុល្លារជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

នាឱកាសនោះ ឯកឧត្តម   ងួន  រតនៈ អនុប្រធានកិត្តិយសសាខានិងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ ព្រមទាំងសប្បុរសជននានានៃនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ  ដែល បានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់និងអបអរខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានសម្តែងការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក  លោកស្រីក្នុងជួរ គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទីលើការងារមនុស្សធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បន្តទៀត៕ ជាមួយគ្នានេះដែលដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ (COVID-19 )ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ រួមមានម៉ាស់ចំនួន ២៥០០ម៉ាស សាប៊ូចំនួន ២៥២០ដុំ ទឹកអេតាណុល ចំនួន ២៤០ដបផង ជូនសាខាកាកបាទកក្រហមកម្ពុជា ខេត្តដើម្បីប្រើប្រាសនិងចែកជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះផងដែរ ។