• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលថវិកាពីសប្បុរសជនសម្រាប់ទិវា ៨ឧសភា

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជននិងក្រុមហ៊ុននានា ចំនួន ២១១,០០០ដុល្លារ( ពីររយដប់មួយពាន់ដុល្លារអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម កែវ រតនៈ និងលោកជំទាវ ព្រមទាំងតំណាងក្រុមហ៊ុននិងសប្បុរសជននានា ដែល បានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់និងអបអរខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់បន្ថែមថាក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះឯកឧត្តម កែវ រតនៈ និងលោកជំទាវព្រមទាំងសហការីបានចូលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ឯកឧត្តមបានខិតខំនិងស្វែងរកធនធានពីបណ្តាក្រុមហ៊ុន និងសប្បុរសជន នានា ដែលទទួលបានថវិកាចំនួន ២១១,០០០ ដុល្លារ (ពីររយដប់មួយពាន់ដុល្លារអាមេរិក) សម្រាប់ជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នេះបញ្ចាក់ឲ្យឃើញអំពីទឹកចិត្តនិងស្មារតីមនុស្សធម៌ពិតប្រាកដ និងសន្យាយកថវិកាទាំងអស់នេះ ទៅប្រើប្រាស់ស្របទៅតាមគោលការណ៍ ច្បាស់លាស់និងចំគោលដៅស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម​ កែវ រតនៈ ប្រធានកិត្តិយសសាខា បានសម្តែងការកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រីក្នុងជួរ គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទីលើការងារមនុស្សធម៌នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បន្តទៀត៕