• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា នៅភូមិគល់គប់ (ឃុំស្រែថ្មី) និង ភូមិព្រៃមូល (ឃុំព្រៃមូល) ស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ ។

នាព្រឹកថ្ងៃអង្គារ ទី ២១​ ខែមេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា នៅភូមិគល់គប់ (ឃុំស្រែថ្មី) និង ភូមិព្រៃមូល (ឃុំព្រៃមូល) ស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ ។ នាឱកាសពេលនោះ ឯកឧត្តមប្រធានកិត្តិយសសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់

យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺខូវីដ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺខូវីដ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់។

អំណោយក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ 1 យួរ (10កំប៉ុង), មី 1 កេស, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១ ) និងថវិកា មួយចំនួន ៕