• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាងនិង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា បានចុះសាកសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នឹងបន្តសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពពើកក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនកងកម្លាំង និងក្រុមគ្រូពេទ្យដែលបានខិតខំបំពេញការងារ

ជូនប្រជាពលរដ្ឋនាពេលនេះ ។ ក្នុងនោះដែរឯកឧត្តមប្រធានក៏បានផ្តាំផ្ញើ សូមអោយខិតខំថែរក្សាសុខភាព និងធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះអោយបានទាន់ពេលវេលា ។

សម្ភារផ្តល់ជូនរួមមាន៖មី ៣កេស ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ សាច់ ក្រក ២គីឡូ អាល់កុល ៥លីត្រ ម៉ាស ១ប្រអប់ និងថវិការដ្ឋបាលខេត្តចំនួន ៥០០,០០០រៀល។

រដ្ឋបាលខេត្តបានឧបត្ថម្ភកងកម្លាំង ប្រជាការពារ ប្រជាពលរដ្ឋ បុគ្កលិកពេទ្យ អ្នកជំងឺសម្រាកព្យាបាល សរុបចំនួន ១៩៧នាក់ ម្នាក់ៗ ថវិកាចំនួន ២០,០០០រៀល និងក្រមា១ ។