• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រគល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កាលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងខ្វះប្រភពទឹកស្អាតប្រើប្រាស់ ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា ពុកម៉ែបងប្អូនទាំងអស់ ពិសេសបានផ្តាំផ្ញើអោយពុកម៉ែបងប្អូន ឧស្សាហ៍អនាម័យលាងសម្អាតដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ កុំធ្វើដំណើរចេញពីផ្ទះបើមិនចាំបាច់ ពាក់ម៉ាស់ការពារច្រមុះ មាត់ បើទៅទីប្រជុំជន ហើយបើមានសាច់ញាតិបងប្អូនមកពីក្រៅប្រទេស សូមនៅដាច់ដោយឡែក១៤ថ្ងៃ ។