• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តចេះនាំយកសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ដើម្បីរៀបចំបែងចែកដល់ក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ ក្នុងនោះស្រុកព្រែកប្រសព្វ ចំនួន៨ឃុំ ស្មើនឹង១២០គ្រួសារ និងស្រុកឆ្លូងចំនួន៨ឃុំ ស្មើនឹង១៣០គ្រួសារ នៅក្នុងខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារ ដែលត្រូវចុះសួរសុខទុក្ខបន្តទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល និងត្រូវអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថាអំណោយដែលត្រូវផ្តល់ជូនគ្រួសារងាយ រងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និងថវិកា២០.០០០រៀល និងកន្លងមកនេះសាខាបានប្រគល់ជូនរួចមកហើយដែរក្នុងនោះរួមមានអនុសាខាស្រុកចិត្របុរីចំនួន១៤០គ្រួសារ អនុសាខាក្រុងក្រចេះចំនួន១១០គ្រួសារ អនុសាខាស្រុកស្នូលចំនួន១១០គ្រួសារ៕