• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាឆ្នាំ ២០១២០ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៨ ខែ មេសាឆ្នាំ២០២០ចំនួន៨ ខ្នងនៅឃុំសំបួរស្រុកស្វាយទាប៣ខ្នងនិងនៅឃុំព្រៃគគីរស្រុកចន្ទ្រា៥ខ្នងក្នុងនោះខូចខាតទាំងស្រុង ៤ ខ្នងមធ្យម៣ខ្នងនិងខូចខាតស្រាល១ ខ្នង បណ្តាលឲ្យរបួសមនុស្ស ៤ នាក់ (ធ្ងន់ ១ ស្រាល ៣ ) ។នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
ទន្ទឹមនេះ លោកឯកឧត្តមក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុល ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។
អំណោយដែលបានចែកជូនចំនួន ៨ គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ ៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្ល ២ ក្រណាត់កៅស៊ូតង់ ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល ។ គ្រួសាររងគ្រោះមធ្យម ៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និង សម្រាប់គ្រួសាររងគ្រោះស្រាល ១ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល អ្នករបួស ៤ នាក់ ក្នុងម្នាក់ថវិកា ២០០,០០០ រៀល ៕ ឯកឧត្តមបានឧបត្ថម្ភបន្ថែមដល់គ្រួសាររងគ្រោះទាំងស្រុងមានជីវភាពខ្វះខាត ១ គ្រួសារ ថវិកា ២,០០០,០០០ រៀល សម្រាប់ទិញសម្ភារៈជួសជុលផ្ទះឡើងវិញ ឧបត្ថម្ភបន្ថែមដល់អ្នករងរបួសធ្ងន់ម្នាក់ ថវិកា ៣៦០,០០០ រៀលសម្រាប់ឆ្លុះអេកូ ឧបត្ថម្ភដល់កងកម្លាំងដែលជួយរៀបចំផ្ទះឡើងវិញ ថវិកា ៩០០,០០០ រៀល ។