• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះសួរសុខទុកប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្រុងបាត់ដំបង

ព្រឹកថ្ងៃថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មា​ធិការ​សាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៤០គ្រួសារ រស់នៅសង្កាត់ចំនួន៤គឺសង្កាត់ទួលតាឯក សង្កាត់ អូចារ សង្កាត់ចំការសំរោង និងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម បានប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេសលោកតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ និងថែររក្សាសុខភាព អនាម័យជាប់ជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីការឆ្លងជំងឺ Covid-19 ទាំងអស់គ្នា ។

អំណោយដែលយកមកផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ក២៥kg ទឹកវីឃែរ​១ធុង ឃីត១កញ្ចប់ និងថវិកាមួយចំនួនផងដែរ។