• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ

នៅថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១១០គ្រួសារ ក្នុងសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លង។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារដែលត្រូវចុះសួរសុខទុក្ខបន្តទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល និងត្រូវអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដូចខាងក្រោម៖
១-លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២-ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣-ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤-ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥-បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦-ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូម ទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ដោយឥតគិតថ្លៃ៕

សូមបញ្ជាក់ថាអំណោយដែលត្រូវផ្តល់ជូនគ្រួសារងាយ រងគ្រោះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រីទឹកស៊ីអុីវ១យួរ និងថវិកា២០.០០០ រៀល។ ដោយឡែក សម្រាប់អនុសាខាស្រុកផ្សេងៗទៀតសាខានិងផ្តល់ជូនជាបន្តបន្ទាប់នាពេលខាងមុខនេះ៕