• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២២ ពីតំបន់ប្រតិបត្តិការសឹករងក្រចេះ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ធុន គ្រី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមនឹង សមាជិក សមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២២ នៃតំបន់ប្រតិបត្តិការសឹករងក្រចេះ សរុបចំនួន ៧៦៨នាក់ ស្មើនឹងថវិកា ១៤.៦៣៥.០០០ រៀល (ដប់បួនលានប្រាំមួយរយសាមសិបប្រាំពាន់រៀល) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ដក្រចេះ ជាជំនួយក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋរងគ្រោះក្នុងខេត្ដក្រចេះ។ ក្នុងនាមថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្តម សូមប្រសិទ្ធពរ បវរសួស្ដីមហាប្រសើរ និងពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជាសមាជិកភាពកុំបីឃ្លៀងឃ្លាតឡើយ ។