• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលប្រគល់ និងទទួលអំណោយមនុស្សធម៌ពីលោកស្រី តឹក ស្រី អង្ករ ២០តោន និងលោក អ៊ុក សុពិសិដ្ឋ ថវិកាចំនួន ១០,០០០ដុល្លារ ដើម្បីចូលរួមអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ “ ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ “ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរពីសន្តានចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុតជូនចំពោះលោក លោកស្រីជាសប្បុរសជន ដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីឲ្យសាខាមានលទ្ធភាព ក្នុងការចូលរួមឆ្លើយតបជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត នៅក្នុងខេត្តឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមប្រធាន សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះលោក លោកស្រីជាសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕