• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់មូលនិធិ ជូនលោក នៅ សារិនដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ ធ្ងន់ធ្ងរ

នាថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅទីស្នាក់ការផ្សារអូរឬស្សី​ ក្រុមការងារមូលនិធិ សហសង្គ្រោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ រួមមាន លោក សោម ចន្ត្រា នាយករង និងជាលេខាធិការមូលនិធិសហសង្គ្រោះសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកថវិការបស់មូលនិធិចំនួន៤សែនរៀល​ ទៅជួយឧបត្ថម្ភជូនដល់លោក នៅ សារិន ជាសមាជិកមូលនិធិ​ ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ដួលត្រូវក្បាលធ្ងន់ធ្ងរ ។ នាឱកាសនោះ​ លោកលេខាធិការមូលនិធិ​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក នៅ សារិន ព្រមទាំងសូមលេីកទឹកចិត្តឱ្យលោកបន្តមេីលថែព្យាបាលជំងឺ ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ដើម្បីឆាប់បានជាសះស្បើយ​ ៕