• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលទេយ្យទានពីព្រះសង្ឃគង់នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ

នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​​ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលអញ្ជេីញទៅទទួលដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ។ នាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ​ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ​ តាមរយៈសាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី ។

ទេយ្យទានដែលសាខាទទួលបានពីសាលាគណរាជធានីភ្នំពេញរួមមាន៖ អង្ករ៣តោន មី១៥០កេស ទឹកផ្លែឈើ៥៥កេស ទឹកក្រូច៥៥កេស ទឹកសុទ្ធ៨០កេស ទឹកដោះគោ៣៨០កេស ស្ករស២៥៥គីឡូក្រាម ត្រីខ៧៣២កំប៉ុង តែ២០០កញ្ចប់ ទឹកស៊ីអ៊ីវ៤៨០ដប ទឹកត្រី៤៨០ដប សម្ភារៈផ្ទះបាយ៧សម្រាប់ និងថវិកាចំនួន១៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មេីនឹងចំនួន៣៧.៤៤៩.០០០រៀល​ ៕