• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំបើកកិច្ចប្រជុំបូកសរុបសកម្មភាពការងារ១០ខែឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ១០ខែឆ្នាំ២០២២ និងទិសដៅសកម្មភាពការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ឹក បានខេង អនុប្រធានកិត្តិយសសាខា តំណាងឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា -អនុសាក្រុង/ស្រុក ក្រុមប្រតិបត្តិសាខាខេត្តកំពង់ធំ សរុបចំនួន ៣៤នាក់។

អង្គប្រជុំបានស្តាប់សេចក្តីរាយការណ៍អំពីសកម្មភាពរបស់សាខា និងអនុសាខាដោយលោក កែវ ផល នាយកសាខា របាយការណ៍ហិរញ្ញវត្ថុរាយការណ៍ដោយ ឯកឧត្តម គឹម លាងសេង គណៈហេរញ្ញិក និងសេចក្តីសម្រេចតែងតាំងបន្ថែមសមាស ភាពគណៈកិតិ្តយសសាខា និងគណៈកម្មាធិកាអនុសាខា អាន ដោយលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព។ បន្ទាប់មកលោកជំទាវ ពុំ ចន្ទីនី បានមាន ប្រសាសន៍ពាំនាំ នូវព្រះរាជទានសេចក្ដីនឹករលឹក និងព្រះរាជឱង្ការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាល ជ្រៅបំផុត អំពី ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំ។ ក្នុងនោះលោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុស-ត្រូវ ក្រោមការដឹកនាំរបស់គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំកន្លងមក សម្រេចបាននូវជោគ ជ័យ គួរជាទីមោទនៈ ។

លោកជំទាវបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ កងនគរបាលជាតិ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ មានកិច្ចសហការល្អ និងសម្រួលដល់ប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង ។ លោកជំទាវបានសូមឲ្យឯកឧត្តមគណៈកម្មាធិការសាខាខេត្តកំពង់ធំពិនិត្យមើលឡើងនូវភាពម្ចាស់ការរបស់ខ្លួន ក្នុងការស្វែងរកមូលនិធិ ការគ្រប់ គ្រងហិរញ្ញវត្ថុធ្វើយ៉ាងណាកុំឲ្យសមតុល្យធ្លាក់ចុះ និងជំរុញក្រុមប្រតិបត្តិសាខាខេត្តកំពង់ធំ អនុវត្តតាមយុទ្ធសាស្ត្រ ២០២១ – ២០៣០ ជាផែនការអភិវឌ្ឍន៍របស់សាខា។ លោកជំទាវ លើកយកនូវគន្លឹះសំខាន់ៗ ជំរុញនិងពង្រឹងពង្រីកភាពម្ចាស់ការរបស់សាខារួមមាន រចនាសម្ព័ន្ធ តួនាទី ភារកិច្ច របបប្រជុំរបស់គណៈកម្មាធិការសាខា-អនុសាខា និងកិច្ចការងារដែលក្រុមប្រតិបត្តិសាខាត្រូវធ្វើ ។ លោកជំទាវធ្វើបទបង្ហាញអំពីយុទ្ធសាស្ត្រ ២០២១ -២០៣០ របស់កាកបាទក្រហមកម្ពុជា និងលើកទឹកចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ធ្វើផែនការសកម្មភាពប្រចាំឆ្នាំប្រកបដោយភាពឈ្លាសវៃ ។

កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅពេលនេះប្រកបដោយភាពជោគជ័យ និងមានភាពស្និតស្នាលដោយក្តីរីករាយជាទីបំផុត៕