• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្ធទិវាពិភពលោកសង្គ្រោះបឋមនៅស្រុកប្រាសាទបល្ល័ង្ក

នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានប្រារព្ធទិវាពិភពលោកសង្គ្រោះបឋម ក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត” ដែលពិធីនេះបានធ្វើនៅ ក្នុងបរិវេនសាលាស្រុកប្រាសាទបល្ល័ង្ក ក្រោមវត្តមានលោក កែវ ផល នាយកសាខាកក្រក ខេត្តកំពង់ធំ និងមានការចូលរួម ពីលោកស្រី មាស ឌាន អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកប្រាសាទបល្ល័ង្ក និងសហការី កងកម្លាំងទាំងបី មេឃុំ មេភូមិ ក្នុងឃុំសាលាវិស័យ អ្នកស័្មគ្រចិត្ត កក្រក យុវជនកក្រក និងប្រជាពលរដ្ឋសរុបអ្នកចូលរួមចំនួន៨៥នាក់ ស្រី៣៦ នាក់ ។ក្នុងពិធីមានកម្មវិធីដូចខាងក្រោម ÷   អានជីវប្រវត្តិវិជ្ជាង្គ្រោះបឋម  ការសម្តែងការសង្គ្រោះបឋមលើប្រធានបទការដា់ដំណេកសុវត្តិភាព ការសង្រ្គោះជនរងគ្រោះស្លា់ក់ ការសង្រោះជនរងគ្រោះហូរឈាម និងវិធីជួយសង្រ្គោះជនរងគ្រោះបាក់កំភួនដៃ (សម្តែងដោយអ្នកស្ម័គ្រចិត្ត កក្រក ឃុំសាលាវិស័យ  សំនួរចំលើយយករង្វាន់

ក្នុងឱកាសនេះផងដែរលោក កែវ ផល នាយកសាខា ខេត្តកំពង់ធំ បានមានប្រសាសន៍ផ្តាំផ្ញើដល់បង

ប្អូនដែលមានវត្តមានទាំងអស់សូមចូលរួមលើកកម្ពស់លើជំនាញវិជា្ជសង្រោ្គះបឋមដែលមិនអាចខ្វះបាន

ព្រោះជាជំនាញក្នុងកាជួយសង្រ្គោះដល់ជនរងគ្រោះទាំងឡាយដែលបានជួបគ្រោះថ្នាក់ផ្សេងៗ មិនអាចដឹងមុន ។