• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលឧបត្ថម្ភជូនដល់សមាគមស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅឧបត្ថម្ភជូនដល់គណៈគ្រប់គ្រងសមាគម ស្នាមញញ្ញឹមនៃក្តីសង្ឃឹមរបស់កុមារ សរុបចំនួន ៨២នាក់ ក្នុងនោះមាន បុគ្គលិកសិក្សា ១០នាក់ ,ក្មួយៗកុមារកំព្រា ៧២នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងសមាគម ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេសសម្តេចតែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះខាត ឬអ្នករងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្ទហេតុផ្សេងៗ ។ ជាមួយគ្នាផងដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំមើលថែទាំក្មួយៗតូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគត និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាដល់ពួកគេជាបន្តទៀត ។

អំណោយបានប្រគល់ជូនសមាគម មាន អង្ករចំនួន ២តោន ,មី ៥០កេស ,ត្រីខកំប៉ុង ២០កេស ,ទឹកត្រី ១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ ,ទឹកសុទ្ធ ចំណុះ២០លីត្រ ចំនួន ៣០ដបធំ ,អាវយឺត ២កេស ,ម៉ាស់ ១កេស ,ជែលលាងដៃ ២០កេស ,សាប៊ូដុំ ២កេស ,ទឹកគោ ២០កេស និងថវិកាចំនួន ៤លានរៀល ។ ជាមួយគ្នានេះ អនុសាខា កក្រក ស្រុកកណ្តាលស្ទឹង ឧបត្ថម្ភថវិកាជូនដល់សមគមចំនួន ២លានរៀល ,លោក តាំង សុខឃី និងលោកស្រី ឧបត្ថម្ភថវិកា ចំនួន ៧២ម៉ឺនរៀលផងដែរ ។ នៅចុងបញ្ចប់នៃកម្មវិធីឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភថវិកាជូនដល់កុមារកំព្រាទាំង ៧២នាក់ ដោយក្នុង១នាក់ៗ បានទទួល ៣ម៉ឺនរៀល ,លោកគ្រូអ្នកគ្រូ ១០ នាក់ ក្នុង១នាក់ ៥ម៉ឺនរៀលផងដែរ៕