• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ៦ខែនិងទិសដៅបន្ត

នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា  ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ និងទិសដៅបន្ត ៦ខែ ចុងឆ្នាំ ២០២២ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ ហេរញ្ញឹក  លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីក្រមប្រតិបត្តិសាខា សរុបចំនួន ១៨ នាក់ ។ អង្គប្រជុំ បានស្តាប់នូវ :

១ – សេចក្តីសម្រេច របស់កាកបាទក្រហមកម្ពុជា ស្តីពី ការទទួលស្គាល់ : លោក អ៊ឹង វិសុទ្ធ ជាសមាជិកគណ:កម្មាធិការសាខា     លោក ស៊ាន សុគុន និង លោក សុខ លឹមហៀង ជាសមាជិកបំរុង

២- របាយការណ៍ របស់លោក នាយកប្រតិបត្តិសាខា អំពីវឌ្ឍនភាពការងារ របស់សាខា រយៈពេល ឆមាសទី១  និងទិសដៅសម្រាប់អនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២   ,

៣- របាយការណ៍ ស្តីពី ស្ថានភាពចំណូល ចំណាយ ហិរញ្ញវត្ថុ រយ:ពេល ៦ខែដើមឆ្នាំ ២០២២, និងទី ៤, ការពិនិត្យលើរបាយការណ៍មូលនិធិ ដែលទទួលបានពីសប្បុរសជន ក្នុងឱកាសអបអរខួបទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា កន្លងទៅ ។

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានអង្គប្រជុំ   បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល  និងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំញសកម្មភាព វិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  សម្រេចបានលទ្ធផល គួរអោយកត់សំគាល   ពិសេស ការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា- ការថែទាំសុខភាពសហគមន៍- ការត្រៀមបង្ការ ការឆ្លើយតប ការជួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងងាយរងគ្រោះបំផុត បានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍  ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព  ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើង ។ ទន្ទឹមនឹងការរៀបចំផែនការ បន្ត ចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត៎ការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងជម្ងឺគ្រុនឈីក គ្រុនឈាម រួមទាំងជម្ងឺកូវីដ-១៩  តាមមូលដ្ឋាន នោះ  គ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ លើកកំពស់សមត្ថភាពមន្ត្រី រួមជាមួយ ការអប់រំថែបំប៉ន យុវជន អ្នកស្ម័គ្រចិត្តបណ្តាញការងារ នៅសហគមន៍ អោយពួកគេក្លាយជា ប្រតិបត្តិករ ដែលមិនអាចខ្វះបាន ក្នុងការបំពេញបេសកកម្មមនុស្សធម៌ដ៏   ឧត្តុង្គឧត្តម ជូនកាកបាទក្រហមកម្ពុជា  ។