• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញជួបពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ GACHON នៃប្រទេសកូរ៉េខាងត្បូង និងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា

នាព្រឹកថ្ងៃទី២៩​ ខែមិថុនា ឆ្នាំ២០២២នេះ​​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានទទួលជួបសំណេះសំណាល​ និងពិភាក្សាការងារជាមួយប្រតិភូ​សាកលវិទ្យាល័យ​ GACHON​ នៃប្រទេសកូរ៉េខាងត្បូង និងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា​ (ខេមសែហ្វ)​ ស្តីពីការអនុវត្តគម្រោងសុវត្ថិភាពចរាចរណ៍នៅកម្ពុជា​ រយៈពេល៥ឆ្នាំបន្ថែមទៀត​ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ​ ។ នាឱកាសនោះ​ ក្នុងនាម​ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូ​សាកលវិទ្យាល័យ​ GACHON​ និងអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា​ ។ លោកនាយកប្រតិបត្តិសាខា​ បានជម្រាបជូនភ្ញៀវពីសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលបានអនុវត្តទៅតាមវិស័យស្នូលទាំង៤​ ជាពិសេសបានជម្រាបពីការងារសុវត្ថិភាពចរាចរណ៍នៅក្នុងវិស័យស្នូលទី១​ (ការគ្រប់គ្រងគ្រោះមហន្តរាយ​) ដែលបានកំពុងអនុវត្តយ៉ាងសកម្ម​ ក្នុងការរួមចំណែកជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើង​ ឱ្យធ្លាក់មកនៅកំរិតទាបបំផុត​ ។

ជាការឆ្លើយតប​ លោកសាស្ត្រាចារ្យ​ Huh Eok​ ប្រធានប្រតិភូ​ បានសម្តែងនូវការអរគុណសម្រាប់ការទទួលស្វាគមន៍ប្រតិភូរបស់លោក​ ជាពិសេសសូមសម្តែងនូវការកោតសរសើរចំពោះសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដែលខិតខំបំពេញការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ​ ហើយការជួបពិភាក្សានាថ្ងៃនេះ​ ប្រតិភូរបស់លោក​ ទទួលបាននូវបទពិសោធន៍​ ក៏ដូចជាអនុសាសន៍ល្អ​ៗ​ ដែលជាធាតុចូល​ សម្រាប់យកទៅដាក់បញ្ចូលក្នុងការអនុវត្តគម្រោងឱ្យបានកាន់តែល្អប្រសើរ​ថែមទៀត​ ៕