• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ

នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងជាតំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ  ប្រធានគណ:កម្មាធិការសាខាកក្រកខេត្តកែប បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រ កក្រក យុវជន កក្រក និងមានការចូលរួមពី មន្ទីរ-អង្គភាពជុំវិញខេត្ត  បានចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា

សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និង ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា លោកជំទាវអនុប្រធានអចិន្ទ្រៃយ៍ បានថ្វាយកន្ត្រកផ្កា និងបានអានសាថ្វាយព្រះពរ ជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ និង ប្រគេនទេយ្យទាន ចង្ហាន់ បច្ច័យ ប្រគេនជូនព្រះសង្ឃ ចំនួន ៧ អង្គ និងបានចែក ថវិកាជូនយាយជី តាជី ៥២នាក់ ដោយឡែកឯកឧត្តមម៉ែន សុធីរ អនុប្រធានគណ:កម្មាធិការសាខាកក្រកខេត្ត បានប្រគេនថវិកាចំនួន ២០០ដុល្លា និងលោកស្រី ម៉ៅ ញីប ប្រធានកិត្តិយសអនុសាខាកក្រកក្រុងកែបបានប្រគេនថវិកាចំនួន ៣០០ដុល្លាសម្រាប់កសាងកុដិ ព្រមទាំងបាននិមន្តព្រះសង្ឍ ២០០អង្គ ទ្រង់បណ្ឌបាតផងដែរ។ កម្មវិធីនេះប្រារព្ធធ្វើនៅក្នុងវត្ត សត្ថាធម្មវិហារ (ហៅ វត្តភ្នំពោន) ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំខ្ញុំម្ចាស់ទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ជាចៅ ជាចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។