• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែ មិថុនា ឆ្នាំ២០២២ នេះលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានកិត្តិយសអនុសាខាក្រុង ស្រុកទាំង៩  ព្រមទាំងមន្ត្រីប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត  និងតាជី យាយជី សរុប១៥៨នាក់ បានប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះមេគណខេត្ត និងព្រះសង្ឃចំនួន៩អង្គ ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ  ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៦ យាងចូល ៨៧ ព្រះវស្សា ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ។

ក្នុងឱកាសនោះលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក៏បានអាននូវសារលិខិតថ្វាយព្រះពរ និងលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេសសូមទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ ។ បន្ទាប់ពីបូជា ទៀន ធូប និងថ្វាយកន្ត្រកផ្កា និងនិមន្តព្រះសង្ឃសូត្រមន្ត ចម្រើនវឌ្ឍនៈមង្គល ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៦ យាងចូល៨៧ ព្រះវស្សា ។

ទេយ្យទានប្រគេនវត្តជុំគ្រៀលរួមមាន ៖  អង្ករ៥០០គីឡូក្រាម មី១០កេស ត្រីខ២កេស ទឹកសុទ្ធ១០កេស ទឹកក្រូច៩កេស ស្ករស១០០គីឡូក្រាម ទឹកដោះគោ១កេស និងបច្ច័យចំនួន១លានរៀល។

– ប្រគេនដល់ព្រះសង្ឃចំនួន៨អង្គ ក្នុងមួយអង្គៗ ទទួលសាដក១ បច្ច័យ១០ម៉ឺនរៀល ប្រគេនព្រះមេគណខេត្តសាដក១ និងបច្ច័យ២០ម៉ឺនរៀល ។

-ឧបត្ថម្ភដល់តាជី យាយជី ចំនួន៨៧នាក់ក្នុងៗ ក្រណាត់ស១ដុំ និងថវិកាមួយម៉ឺនរៀលផងដែរ៕