• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ក្នុងឱកាសចម្រើនព្រះជន្មនាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៨៦ យាង ចូល ៨៧ព្រះវស្សា បានប្រារព្ធឡើងនៅទីស្នាក់ការរបស់សាខាខេត្ត ។ ពិធីនេះបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា និង ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុកទាំង១១ ក្រុមប្រតិបត្តិសាខា សប្បុរសជន លោកអាចារ្យ ដូនជី តាជី អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៦៤អង្គ-នាក់ ។ ពិធីនេះមានថ្វាយកន្ត្រកផ្កា អានសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នមស្ការព្រះរត្នត្រ័យ សមាទាន សីល ព្រះសង្ឃចម្រើនព្រះបរិត្ត វេរភត្តាហារ រាប់បាត្រ ប្រគេនបច្ច័យ និងទេយ្យវត្ថុចំពោះព្រះសង្ឃ ចំនួន ១២ អង្គ ដែលនិមន្តមកពីវត្តចំនួន ១១ និងកម្មវិធីចុងក្រោយចែកអំណោយជូនដល់ជនងាយរងគ្រោះបំផុតរួមមាន ៖ ចាស់ជរាឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយក្រីក្រកូនច្រើនរស់នៅក្នុងបន្ទុក និងជនទីទ័លក្រ ចំនួន ៨៧នាក់ តំណាងឲ្យ ៨៧គ្រួសារ មកពីសង្កាត់ចំនួន ៦ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងឱកាសដ៏មហោឡារិក ឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នាពេលខាងមុខនេះ ដែលកូនចៅ ចៅទួត សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសារធុការពរ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធអតីតៈព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមព្រះមេត្តា ប្រោសប្រទាននូវព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីស្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះសុខភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា ៕