• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមប្រគល់ផ្ទះមនុស្សធម៌ទី ១០ ជូន ជនចាស់ជរាទ័លលំបាក នៅ ឃុំអូរស្វាយ ស្រុកកំពង់សៀម

ព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាបានអញ្ជើញទៅប្រគល់ផ្ទះបន្ទាប់ទី១០ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត  ជូន ជនចាស់ជរាទ័លលំបាក ១គ្រួសារ  ឈ្មោះ ចន ព្រុំ អាយុ ៨៧ឆ្នាំ  រស់នៅ  ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។ គួររំលឹកថា តា ចន ព្រុំ និងប្រពន្ធឈ្មោះ កៅ អាន អាយុ ៦១ឆ្នាំ  ជាជនចាស់ជរាទ័លក្រ រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ ក្នុង១ខែ ប្រមាណ២០ម៉ឺនរៀល  ។ ពួកគាត់ មានកូនប្រុសស្រី ៤នាក់ បានរៀបការបែកគ្រួសារ ប៉ុន្តែ មានជីវភាពលំបាកដូចគ្នា មិនអាចពឹងពាក់បាន  ។ ច្រើនឆ្នាំមកនេះ តាព្រំុ វ័យកាន់តែជរា ហើយ យាយ អាន ក៏មានជម្ងឺប្រចាំកាយ ថែមទៀត នាំអោយជីវភាពកាន់តែលំបាក សូម្បីជម្រកស្នាក់នៅ ក៏រស់នៅក្នុងកូនខ្ទមតូចទ្រុឌទ្រោមខ្លាំង ដែលដំបូល-ជញ្ជាំងប្រក់ បាំងស្លឹក ធ្លុះធ្លាយ ស្ទើរតែពុំអាចស្នាក់នៅបាន ពេលមានភ្លៀងម្តង ៗ ។

មើលឃើញពីស្ថានភាពលំបាកនេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណ ១០លាន រៀល ជាថវិកាបដិភាគរបស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូនតាចន ព្រុំ សម្រាប់ស្នាក់នៅជាកម្មសិទ្ធិ តទៅ។ ដើម្បីជួយសម្រាលជីវភាពរស់នៅ ,សាខា បានផ្តល់សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកតាចន ព្រុំ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០ម៉ឺនរៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត  ម៉ាស់  ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ  ។