• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រគល់សម្ភារៈនិងថវិកាអនុសាខាស្រុកចិត្របុរី ដើម្បីចុះសួរសុខទុក្ខដល់គ្រួសារងាយរងគ្រោះបំផុត

នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១៤០គ្រួសារ ក្នុងឃុំទាំង១០ ក្នុងស្រុកចិត្របុរី ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំដល់ក្រុមការងារដែលត្រូវចុះសួរសុខទុក្ខបន្តទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល និងត្រូវអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដូចខាងក្រោម៖
១/លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២/ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣/ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤/ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥/បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦/ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូម ទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថាអំណោយដែលត្រូវផ្តល់ជូនគ្រួសារងាយរងគ្រោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ និងថវិកា ២០.០០០ រៀល ដោយឡែកសម្រាប់អនុសាខាស្រុក-ក្រុង ផ្សេងទៀតសាខានិងផ្តល់ជូនជាបន្តបន្ទាប់នាពេលខាងមុខនេះផងដែរ៕