• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្សព្វផ្សាយ និងពង្រឹងអនុវត្តសេចក្តីណែនាំវិធានការបង្ការជម្ងឺកូវីដ១៩

នាព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានជួបសំណេះ សំណាល និងផ្សព្វផ្សាយពីទស្សនៈវិស័យយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជាឆ្នាំ២០៣០ និងពង្រឹងអនុវត្តសេចក្តីណែនាំវិធានការ បង្ការជម្ងឺកូវីដ១៩ដល់អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទូទាំងស្រុករុក្ខគីរី ដើម្បីចូលរួមផ្សព្វផ្សាយអំពីវិធាន ការ ណ៍បង្ការ និងកាត់បន្ថយហានិ ភ័យ នៃជំងឺឆ្លងបង្កដោយកូរ៉ូណាវីរុសថ្មី COVID-19 ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានពិសេសបងប្អូនដែលទើបមកពីក្រៅប្រទេស។

ក្នុងឱកាសនោះឯកឧត្តម បានផ្ដល់ជូនអាល់កុល សាប៊ូ អាបយឺតនិងខិតបណ្ណផ្សព្វផ្សាយអំពីការទប់ ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 និងថវិការមួយចំនួនដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ផងដែរ។បន្ទាប់មកឯកឧត្តមក៏បានបន្តចុះពិនិត្យទីតាំងដីគម្រោងសាងសងអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរីផងដែរ។