• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ ២០២២

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង៩ លោកនាយកសាខា មន្ត្រីសាខា  សរុបចំនួន២២ នាក់ នៅសាលប្រជុំសាលាខេត្តរតនគិរី អគារ (B)។ មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា៖ នេះជាឱកាសដ៏ប្រសើរ ដើម្បីឲ្យសមាជិកសមាជិកានៃអង្គប្រជុំអាចធ្វើការ វាយតម្លៃ ដកស្រង់បទពិសោធន៍ការងារល្អៗ និងបំពេញបន្ថែមនូវចំណុចខ្វះខាត ដែលសាខាបានអនុវត្តរយៈពេល១ឆ្នាំកន្លងទៅ ហើយអាចឲ្យយើងត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សាខា ស្របតាមផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលបានផ្តោតលើវិស័យអាទិភាពទាំង៤ ក្នុងន័យបង្កើនប្រសិទ្ធិភាព និងជំនឿទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ និងសប្បុរសជន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២២ និងបណ្តាឆ្នាំខាងមុខនាអាណត្តិទី៥នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យការងារមនុស្សធម៌ក្នុងប្រទេសជាតិយើង។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

– ឆ្លង និងអនុម័តរបាយការណ៍លទ្ធផលការងារឆ្នាំ២០២១

– ឆ្លង និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១

– ពិនិត្យ និងអនុម័ត ផែនការអភិវឌ្ឍន៍សាខា រយៈពេល១ឆ្នាំ ២០២២។

– កិច្ចពិភាក្សាការងារសម្ពោធអគារទីស្នាក់ការអនុសាខា  ស្រុកកូនមុំ និងស្រុកអូយ៉ាដាវ