• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលផ្សព្វផ្សាយពីសុវត្ថិភាពចរាចណ៍នៅក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៨ នាក់ ស្រី ១៤នាក់ ចុះអនុត្តការងារសុវត្ថិភាពចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២កន្លែងក្នុងក្រុងតាខ្មៅ ។ ការងារនេះបានការចូលរួមសហការពីកម្លាំងនគរបាលចរាចរណ៍ក្រុង និងខេត្ត សរុបចំនួន ៥នាក់ នៅចំណុចគោលដៅទាំងពីខាងលើផងដែរ ។ សកម្មភាពអនុវត្តការងារសុវត្ថិភាពចរាចរណ៍នេះ គឺក្នុងគោលបំណងជួយអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យបានយល់ដឹងកាន់តែប្រសើរអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមការកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ជាដើម ។ ជាមួយគ្នានេះក្រុមការងារក៏បានចូលរួមផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយចងផ្ទាំងរូបភាពផ្សព្វផ្សាយ ,ចែកខិត្តប័ណ្ណ៣ការពារ ៣កុំ និងចាក់សារសំឡេងរបស់ក្រសួងសុខាភិបាល តាមរយៈឧគ្ឃោសនសព្ទផងដែរ ៕