• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ទទួលទេយ្យទានមនុស្សធម៌ពីព្រះចៅអធិការវត្តសែនមនោរម្យ

នាព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មកាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា អញ្ជើញទទួលទេយ្យទានមនុស្សធម៌ពីព្រះចៅអធិការវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានថ្លែងអំណរអរព្រះគុណដល់ចៅអធិការវត្តសែនមនោរម្យ ដែលមានទឹកព្រះទ័យសន្តោសប្រណី នាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះប្រគេនដល់សាខាកក្រកខេត្ត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ថា ទេយ្យទានដែលប្រគេនដល់សាខា សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នឹងយកទៅចាត់ចែងទៅតាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅកាន់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ៖ ទេយ្យទានដែលសាខាទទួលបានរួមមាន អង្ករ ២០បាវ ស្មើនឹង១តោន ( ១,០០០ គីឡូក្រាម) និងមីចំនួន ២៣កេស៕