
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយមីម៉ាម៉ាកំប៉ុង និងទឹកសុទ្ធវីតាល់
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី លោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខិណា ម្ចាស់ក្រុមហ៊ុន ថាយហ្គើរ ដាយនែមីក ត្រេដ ស៊ស ឯ.ក ដែលបានឧបត្ថម្ភ មីម៉ាម៉ាកំប៉ុង ចំនួន ៥០កេសធំ និងទឹកសុទ្ធវីតាល់ (៣៣០ml) ចំនួន ១០០កេសតូច សម្រាប់ប្រើប្រាស់អំណោយមនុស្សធម៌ ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
លោកជំទាវ មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ឡឹក លក្ខិណា ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់សាខាខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងទទួលបាននូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕