• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១

នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសម ភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល” និងបានផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយនឹងជំងឺអេដស៍ ចំនួន ៥១គ្រួសារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈ កម្មាធិការសាខា ក្រមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជនកក្រក យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមប្រធានគណៈ:កម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេ រោគអេដស៍-ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមកសម្តេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរចំពោះទុក្ខលំបាក និងបានចុះសួរសុខទុក្ខផ្តល់អំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្ត បន្ទាប់។ និងបានផ្ដាំផ្ញើសូមឱ្យបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យលាងដៃនិងសាប៊ូជាប្រចាំដើម្បីចូលរួមទប់ស្កាត់កូវីត ១៩ ។

សម្ភារផ្តល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ២០,០០០ រៀល ។