• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ ដំបង ចុះសួរសុខទុកប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅ ឃុំភ្នំសំពៅ ស្រុកបាណន់

ថ្ងៃពុធ ទី១ ខែមេ សា ឆ្នាំ២០២០ក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំឯកឧត្តមបណ្ឌិត ប៊ុត គឹម ស៊ាន ប្រធាន គណៈកម្មាធិការសាខា និងក្រុមការងារបានអញ្ចើញ ចុះសួរសុខទុក្ខនិងសំណេះសំណាលព្រមទាំងនាំយក អំណោមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១៧គ្រួសារក្នុងនោះរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៧គ្រួសាមកពីឃុំចំនួន២គឺឃុំបាយដំរាំចំនួន ៣គ្រួសារ ឃុំចែងមានជ័យចំនួន៤គ្រួសារ និងប្រជាពលដែលមានជីវភាពក្រក្រីខ្លាំងចាស់ជរាចំនួន១០គ្រួសាររស់នៅភូមិសំណាញ់ ឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ ដំបង ។កម្មវិធីនេះប្រារព្វនៅ២ទីតាំងផ្សេងគ្នា។

មានប្រសាសន៍នាឱកាសនោះឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជា ពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ

នឹងបានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើអោយខូចខាតទ្រព្យ សម្បត្តិ រួមមានរលំផ្ទះនិងរបើកដំបូល នាពេល នេះ និងបានផ្តាំផ្ញើសូមអោយមានការប្រុង ប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើត ឡើងជាយថា ហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា និងសំណូមពរដល់ប្រជាពល រដ្ឋទាំងអស់ ដែលមានសាច់ញាតិបងប្អូនត្រឡប់មកពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមិនមានកន្លែងសម្រាប់ឲ្យគាត់ស្នាក់នៅដាច់ដោយឡែក សូមរាយការណ៍ជូនអាជ្ញាធរស្រុក-ខេត្ត ព្រោះយើងបានរៀបចំទីកន្លែងត្រឹមត្រូវសម្រាប់ស្នាក់នៅ ផ្ដល់អាហារគ្រប់គ្រាន់ និងមានក្រុមគ្រូពេទ្យជំនាញៗរងចាំពិនិត្យតាមដានសុខភាពជាប្រចាំ។

ឯកឧត្ដមបណ្ឌិតបានជំរុញឲ្យអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹក ញាប់ និងបើមានចេញទៅក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារៈត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗទទួលអំណោយបានរួមមាន៖
អង្ករ២៥គីឡូក្រាមទឹកបរិសុទ្ធវី ១ធុង
អាវរោងចក្រ ១ឃីត១កញ្ចប់សម្ភារៈនិងថវិកាមួយចំនួនផងដែរ។