• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជនប្រចាំត្រីមាសទី៤ ឆ្នាំ២០២១

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជន ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ ក្រោមវត្តមាន លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា​ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ លោកនាយកប្រតិបត្តិសាខា លោក​ លោកស្រី​មន្ត្រីជំនាញការិយាល័យមន្ទីរអប់រំយុវជន និងកីឡា មន្ត្រីប្រតិបត្តិសាខា​​ និងទីប្រឹក្សាយុវជនសរុបប្រមាណ ៣០រូប ស្រី០១រូប ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត។ របៀបវារៈនៃកិច្ចប្រជុំរួមមាន÷

១/មតិបើកកិច្ចប្រជុំដោយ លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា ។

២/របាយការណ៍សកម្មភាពការងារយុវជន នៅតាមសាលាគោលដៅនីមួយៗ (បញ្ហាប្រឈម និងដំណោះស្រាយ) ។

៣/ ការផ្តល់របាយការសកម្មភាពយុវជនកក្រក ប្រចាំត្រីមាស នៅតាមសាលាគោលដៅ។

៤/ ការធ្វើបច្ចុប្បន្នភាពយុវជនកក្រក។

៥/ សេចក្តីផ្សេងៗ

– ការត្រៀមផែនការក្នុងការបណ្តុះបណ្តាលយុវជនកក្រក នៅតាមសាលាគោលដៅ។

– មតិចូលរួមរបស់សមាជិក សមាជិកា នៃកិច្ចប្រជុំ ។

៦/ មតិបូកសរុបរបស់ប្រធានអង្គប្រជុំ ។

នាឱកាសនោះ លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក​ ។ លោកតាក ហាប់ សមាជិកគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជនតាមសាលាគោលដៅ ដែលកន្លងមក បានយកចិត្តទុកដាក់បំផុសយុវជនឲ្យចូលរួមសកម្មភាពការងារមនុស្សធម៌បានយ៉ាងល្អប្រសើរ និងបានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនផងដែរ ៕