• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យជីខលើ ក្នុងស្រុកស្រែអំបិល

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំទ្យាល័យជីខលើ ស្ថិតនៅស្រុកស្រែអំបិល ចំនួន១៨នាក់ ក្រោមអធិបតីភាព ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ញើញចូលរួមពីលោក ប្រាក់ គា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកស្រែអំបិល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកក្រក យុវជនសសយក ស្រុកសរុបចំនួន៣៦នាក់ ស្រី១៨នាក់។បន្ទាប់ពីត្រូវបានបំពាក់កន្សែងរួច ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាបានផ្ដាំផ្ញើ និងផ្ដល់នូវអនុសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានរួមមាន៖

១/ បន្តរក្សាសាមគ្គីភាព ឲ្យបានជិតស្និទ្ធ រវាងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន និងប្អូនៗយុវជន កក្រក ឲ្យបានកាន់តែរលូន។

២/ សូមប្អូនៗធ្វើជាសិស្ស និងយុវជនគំរូនៅក្នុងវិទ្យាល័យ និងសហគមន៍ ដើម្បីរួមចំណែក

ក្នុងការអូសទាញសិស្ស យុវជនដទៃទៀត ឲ្យខិតខំរៀនសូត្រ និងធ្វើអំពើល្អឲ្យបានច្រើនសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

៣/សូមជៀសឲ្យឆ្ងាយនូវសកម្មភាពទាំងឡាយណាដែលបង្កឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងដូចជាការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ ទប់ស្កាត់នៃការរីករាលដាល និងឈានដល់ការបញ្ចប់មេរោគអេដស៍-ជំងឺអេដស៍…។

៤/ ធ្វើជាកូនល្អ សិស្សល្អ យុវជនល្អ និងពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ។

៥/ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សានុសិស្ស នៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួន ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ដូចភ្លៀងរលឹម។

៦/ សូមយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាត ហើយកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនជាមុន និងកុមារកំព្រា ជនពិការ ចាស់ជរា នៅតាមសហគមន៍ជាក្រោយ។

៧/ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។

៨/ ពង្រឹង និងពង្រីកនូវវប្បធម៌ចែករំលែក មិត្តអប់រំមិត្ត អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នក

ចេះតិចបង្រៀនអ្នកមិនចេះសោះ ទៅកាន់សិស្សានុសិស្ស មិត្តភក្តិ និងយុវជនកក្រក នៅក្នុងគ្រឹះស្ថានសិក្សា និងសហគមន៍នានា។

៩/ សូមបន្ដចែករំលែកនូវអំពើល្អរបស់ខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ការរើសអើង ការស្អប់ខ្ពើមជនទីទ័លក្រ ភាពក្រីក្រក្នុងសង្គមជាតិយើង។

១០/ សូមចូលរួមផ្សព្វផ្សាយពីការការពារការរាតត្បាតនៃការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។