• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះពិនិត្យសា្ថនភាពទឹកជំនន់នៅឃុំណងឃីលិក

នារសៀលថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១ លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោក កែវ សូត្រ ប្រធានអនុសាខា កក្រក ស្រុកកោះញែក ព្រមទាំងសហការី បានចុះពិនិត្យសា្ថនភាពទឹកជំនន់  ក្នុងឃុំណងឃីលិក ខេត្តមណ្ឌលគិរី ដែលមាន គ្រួសាររងផលប៉ះពាល់ ជាព័ត៌មានបឋម ចំនួន ១០៦ គ្រួសារ ស្មើនឹង ៧៦ខ្នងផ្ទះ។ សូមបញ្ជាក់ថា ៖ ក្រុមការងារប្រតិបត្តិសាខា ក៏បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជម្លៀសសត្វពាហនៈទៅកាន់ទីទួលមានសុវត្ថិភាព ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ៣១ខ្នងផ្ទះបន្ថែមទៀត នឹងរៀបចំចាត់ចែងឆ្លើយតបឲ្យបានទាន់ពេលវេលា ទៅកាន់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងអ្នកដែលត្រូវការជំនួយជាចាំបាច់នៃរដូវវស្សានេះផងដែរ៕