• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សាសំណើសុំតែងតាំងផ្តល់មុខតំណែងជូនឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខា

នារសៀលថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំពិភាក្សាសំណើសុំតែងតាំងផ្តល់មុខតំណែងជូនឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសាខា ក្រោមវត្តមានលោកជំទាវ យូ សុគន្ធ អនុប្រធានគណៈកម្មាធិការសាខា​ និង ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​សមាជិក សមាជិកាគណៈកម្មាធិការសាខា ១១រូប ស្រី០២រូប មន្ត្រីប្រតិបត្តិសាខា​​៣រូប ស្រី០១រូប សរុបប្រមាណ ១៤រូប ស្រី០៣រូប ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំទុរេនខេត្តកំពត។ របៀបវារៈនៃកិច្ចប្រជុំរួមមាន÷

១/មតិបើកកិច្ចប្រជុំដោយ លោកជំទាវ យូ សុគន្ធ អនុប្រធានគណៈកម្មាធិការសាខា ។

២/ការពិនិត្យកូរ៉ុម ចំនួនសមាជិក សមាជិកាគណៈកម្មាធិការសាខា ។

៣/លិខិតលេខ ៦៤ កក្រក.ធធ ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ របស់ថ្នាក់កណ្តាលស្តីពីការស្នើសុំអញ្ជើញ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាល ធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត សម្រាប់អាណត្តិទី៥ (អានដោយលោកនាយកសាខា) ។

៤/ការពិភាក្សាផ្តល់មតិយោបល់ និងអនុម័ត ។

៥/មតិបូកសរុប និងការផ្តាំផ្ញើរបស់លោកជំទាវប្រធានអង្គប្រជុំ ។

នាឱកាសនោះ លោកជំទាវ យូ សុគន្ធ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គប្រជុំទាំងមូលប្រកបដោយក្តីនឹករលឹក​ ។ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ក៏បានកោតសរសើរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាព្រមទាំងក្រុមប្រតិបត្តិសាខា ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីពិភាក្សា និងអនុម័តរួមគ្នាប្រកបដោយតម្លាភាព និងមានការទទួលខុសត្រូវ៕