• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខពលករដែលត្រឡប់មកពីប្រទេសថៃ

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលករដែលត្រឡប់មកពីប្រទេសថៃ ចំនួន ៣៧ នាក់ ស្រី ២នាក់ ដែលមានទីលំនៅ ក្នុងភូមិសូភី ៩នាក់ ភូមិដំណាក់កី២៣នាក់ និងភូមិត្រពាំងពពេល ៥នាក់។ នាឱកាសនោះឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា និងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស បន្ថែមលើនេះទៅទៀត លោកបានណែនាំ ដល់ពួកគាត់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីបងប្អូន ឱពុកម្តាយ កូន ប្រពន្ធ ញាតិមិត្ត និងមិនអនុញ្ញាឲ្យចេញដើរ រហេតរហូតរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីត១៩ ព្រមទាំងបានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ដូចជា÷
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
៧.ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការទទួលព័ត៌មានពុំមានប្រភពមិនច្បាស់លាស់ និងភូតកុហក ៕