• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះអនុស្សារណៈជាមួយអង្គការសកម្មភាពដើម្បីកុមារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  និងលោក សំលៀងសីលា  នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារ  បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការចូលរួមសកម្មភាពមនុស្សធម៌។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  ។ គោលបំណងនៃអនុស្សារណៈនេះគឺសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ  សហការអង្គការសកម្មភាពដើម្បីកុមារ  ក្នុងការបង្ការទប់ស្កាត់ការរំលោភបំពាន  និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមរយៈការបង្កើត និងអនុវត្តផែនការសកម្មភាពសម្រាប់អប់រំផ្សព្វផ្សាយ  និងបណ្តុះបណ្តាលដល់ក្រុមគោលដៅនានានៅតាមសហគមន៍  និងសហការផ្តល់ជំនួយគាំទ្រដល់កុមាររងគ្រោះ  កុមារងាយរងគ្រោះពីអំពើរំលោភបំពាន  និងកេងប្រវ័ញ្ចផ្លូវភេទ និងក្រុមគ្រួសាររបស់ពួកគេ  ។

លោក  សំលៀង  សីលា  បានជម្រាបជូនពីសកម្មភាពការងាររបស់អង្គការសកម្មភាពដើម្បីកុមារ  ជាពិសេសបានសម្តែងនូវសេចក្តីសោមនស្សរីករាយ  និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  ដែលតែងតែផ្តល់នូវការសហការយ៉ាងល្អជាមួយអង្គការរបស់លោក  រហូតដល់មានការរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈនាពេលនេះ  ។

នាឱកាសនោះផងដែរ  លោក ជិន ប៊ុនធឿន សម្តែងនូវការស្វាគមន៍  និងរីករាយ  ដែលបានរួមសហការគ្នា ក្នុងការបង្ការទប់ស្កាត់ការរំលោភបំពាន  និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ហើយការចុះហត្ថលេខាលើអនុស្សារណៈនាពេលនេះ  គឺបានបង្ហាញឲ្យឃើញពីឆន្ទះ  ការប្តេជ្ញាចិត្តឲ្យកាន់តែសកម្ម  ស៊ីជម្រៅថែមទៀតក្នុងការសហការជាមួយអង្គការសកម្មភាពដើម្បីកុមារ សំដៅរួមគ្នាជួយដល់ជនរងគ្រោះ  និងងាយរងគ្រោះដែលជាកុមារ  និងយុវវ័យរបើយើងឲ្យចៀសផុតពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលតាមគ្រប់រូបភាពផ្សេងៗលើប្រព័ន្ធអនឡាញ  ។

សូមបញ្ជាក់ថា៖  យោងតាមស្ថិតិជាសកលបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០១៩  មានកុមារជាជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ ចំនួន៩១% ជាស្រី  ៧%ជាប្រុស ២% ទាំង២ភេទ ក្នុងនោះ៩២% ជាជនរងគ្រោះមានអាយុក្រោម១៣ឆ្នាំ ។ ក្នុងករណីមានការសង្ស័យពីការរំលោភបំពានផ្លូវភេទលើកុមារ សូមទូរស័ព្ទទៅកាន់លេខ ០៩២ ៣១១ ៥១១ ( រាល់ការរាយការណ៍នឹងត្រូវបានរក្សាការសំងាត់ ) ៕