• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលទេយ្យទានពីព្រះចៅអធិការវត្តប្រាសាទគោកចក

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុំ សំអននាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញទទួលទេយ្យទានពីព្រះចៅអធិការវត្តប្រាសាទគោកចក។ មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យមនុស្សធម៌របស់ព្រះចៅអធិការ និងព្រះសង្ឃក្នុងវត្តប្រាសាទគោកចក ដែលបានប្រទានទេយ្យវត្ថុដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត។ ព្រះទ័យដល់សប្បុរសនេះសបញ្ជាក់ការពីការស្រលាញ់អណិតអាសូរដល់ជនរងគ្រោះ និងជាការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ហើយតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលរួមមាន៖ បន្លុង ចំនួន៣៦ អង្ករ ១០០គីឡូក្រាម និងមី៥កេស។

ទេយ្យទានទាំងអស់នោះលោកនាយកសាខា បានចាត់ក្រុមប្រតិបត្តិសាខាយកទៅប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប ទាំងអស់ ដើម្បីចាត់ចែងតាមតម្រូវការ ក្នុងការងារមនុស្សធម៌៕