• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនប្រាំ

នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ចន្ទ័សុខា ហេរញ្ញិកគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ច័យរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនប្រាំមានដូចជា៖ វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ វត្តអូរត្រេះ អាស្រម សង្កាត់១ និងវត្តស្ទឹងហាវ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ប្រាក់ ចន្ទ័សុខា ហេរញ្ញិកកណៈគម្មាធិការសាខា បានពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ដែលតែងព្រួយបារម្ភចំពោះប្រជាពលរដ្ឋគ្រប់រូបខាងផ្នែកអាណាចក្រ និងព្រះសង្ឃគ្រប់អង្គខាងផ្នែកពុទ្ធចក្រ ខណៈពេលដែលជំងឺកូវីដ-១៩កំពុងតែរាលត្បាត។

ជាមួយគ្នានេះផងដែលលោកជំទាវ សុំឲ្យព្រះសង្ឃគ្រប់អង្គចូលរួមផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ទេយ្យទានគ្រឿងឧបភោគបរិភោគដែលបាន ប្រគេនជូនរួមមាន៖

-វត្តឥន្ទញ្ញាណ អង្ករ៤០បាវ មី ៣០កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល

-វត្តជោតញ្ញាណ អង្ករ២០បាវ មី ១០កេស ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី ៥យួរ និងបច្ច័យ ២០ម៉ឺនរៀល

-វត្តអូរត្រេះ អង្ករ ១០បាវ មី ៥កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល

-អាស្រមសង្កាត់១ អង្ករ ៤បាវ មី ៤កេស ទឹកស៊ីអ៊ីវ ២យួរ ទឹកត្រី ២យួរ និងបច្ច័យ ២០ម៉ឺនរៀល

-វត្តស្ទឹងហាវ អង្ករ ១៥បាវ មី ១០កេស ទឹកស៊ីអ៊ីវ ៣យួរ ទឹកត្រី ៣យួរ និងបច្ច័យ ២០ម៉ឺនរៀល