• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនផ្តល់រទេះជនពិការនៅស្រុកសាលាក្រៅ

នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១  លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និង នាំយករទេះរុញ ផ្តល់ជូនជនពិការចំនួន១៥ នាក់ ស្ថិតនៅក្នុងសង្កាត់ បរយ៉ាខា សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន និង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលសាខាផ្តល់ជូនរួមមាន៖ រទេះរុញ ១, អង្ករ ២៥ គីឡូក្រាម, មី ២កេស, ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធវីតាល់ ២កេស ឃីត ១កញ្ចប់ (ក្រមា ១ មុង ១ ភួយ ១ កន្ទេល ១ សារ៉ុង ១ ខ្នើយ ១) ថវិកា ១០០,០០០រៀល (មួយរយពាន់រៀលគត់) និង ថវិកាចែកជូន ប៉ូលីស មេភូមិ អនុភូមិ ប្រជាការពារភូមិចំនួន ៤៥ នាក់ ក្នុងម្នាក់ៗទទួលបាន ២០,០០០ រៀល (ម្ភៃពាន់រៀលគត់)។